Netflix តំឡើងថ្លៃសេវាប្រចាំខែ នៅសហរដ្ឋអាមេរិក និងកាណាដា

ក្រុមហ៊ុន Netflix Inc បានដំឡើងថ្លៃសេវាជាវប្រចាំខែរបស់ខ្លួន ពី ១ ដុល្លារទៅ ២ ដុល្លារក្នុងមួយខែ នៅក្នុងសហរដ្ឋអាមេរិក អាស្រ័យលើគម្រោង ដើម្បីជួយចំណាយសម្រាប់កម្មវិធីថ្មី ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារទូរទស្សន៍ ដែលកំពុងមានមនុស្សទស្សនាច្រើន។